15/10/2026
សូមថ្វាយព្រះរាជកុសលខួប ១៤ ឆ្នាំ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ សូមចងចាំជានិច្ចនូវព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការៈដ៏ធំធេងនៃ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវ សិរីមង្គល ឯករាជ្យ និង សាមគ្គីភាព។ ព្រះរាជហឬទ័យស្រឡាញ់ ជាតិ និងប្រជានុរាស្រ្តរបស់ព្រះអង្គ គឺឥតមានព្រំដែនឡើយ ហើយរាល់ព្រះរាជកិច្ចដែលព្រះអង្គបានធ្វើ គឺគ្រប់យ៉ាងដើម្បីប្រទេសជាតិ។
សូមឲ្យព្រះវិញ្ញាណក្ខន្ធ ដ៏ថ្លៃថ្លារបស់ព្រះអង្គ បន្តប្រោសប្រទានពរជ័យដល់ប្រទេសជាតិរបស់យើង ហើយសូមឲ្យព្រះកេរ្តិ៍ឈ្មោះរបស់ព្រះអង្គជំរុញទឹកចិត្តទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ឲ្យបន្តអនុវត្ត ព្រះរាជទស្សនៈរបស់ព្រះអង្គសម្រាប់ កម្ពុជា ដោយការតាំងចិត្ត និងភក្តីភាពដ៏រឹងមាំជានិច្ចនិរន្តរ៍។
សូមក្រាបបង្គំទូលថ្វាយព្រះរាជកុសលពី ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក្រុមការងារ Full Moon Private Island Resort