08/04/2026
ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ ឲ្យសាធារណជនចូលទស្សនាដោយមិនគិតថ្លៃ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ!
ក្នុងគោលបំណងចូលរួម អបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពី ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានពោធិ៍ចិនតុង) ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ក្រុមការងារអន្តរក្រសួង ក្រោមរាជរដ្ឋាភិបាល បានសម្រេចប្រកាសពីការ បើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ។
សាធារណជន អាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើង នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រ នៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
ប្រភព៖ ក្រុមការងារអន្តរក្រសួង
Pochentong Airport to Open for Trial as a Public Park with Free Access During the Upcoming Khmer New Year
In celebration of the upcoming Khmer Traditional New Year and to showcase the architectural heritage of Phnom Penh International Airport (Pochentong Airport), which holds historical value, an inter-ministerial working group under the Royal Government has announced a trial opening of the airport as a public park. This will allow the public to visit, relax, exercise, and play sports free of charge.
Visitors will be able to explore various areas and buildings, including the central terminal and the control tower, which were constructed in the 1950s, as well as the surroundings of the VIP terminal, the civil aircraft parking area, and the runway. These locations are all considered historically significant sites in Cambodia’s civil aviation sector.
Source: Inter-ministerial Working Group