Mlech - ម្លេច

Directions Contact the hotel

Mlech - ម្លេច Nestled in the spectacular and scenic mountains and lake of KAMPOT province, Mlech Ecotourism Community - is a private, family-oriented resort.

ម្លិច ឬ​រំលេច ជា​ឈ្មោះ​ទំនប់​ទឹក​មួយ​ដែល​មាន​ទីតាំង​នៅ​ចន្លោះ​ខេត្ត​តាកែវ និង​កំពត ម្ដុំ​ភ្នំ​នារាយណ៍ ឬ​ភ្នំ​មេអំបៅ ដែល​ជា​អតីត​សកល​វិទ្យាល័យ​មួយ មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

ការ​កសាង​ទំនប់​ម្លិច ស្ថិត​នៅ​ឃុំ​ជ្រេស ស្រុក​ជុំគិរី ខេត្ត​កំពត បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​ម៉ឺន​នាក់ ដោយសារ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ពី​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជំនាន់​នោះ។

​ទំនប់​ម្លិច​ប្រហែល​កសាង​ឡើង​នៅ​ចុង​ឆ្នាំ​១៩៧៧ ឬ​ដើម​ឆ្នាំ​១៩៧៨ ក្នុង​សម័យ​ខ្មែរ​ក្រហម។ ការ​សាង​សង់​ទំនប់​ម្លិច គឺ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទទួល​ខុស​ត្រូវ​តំបន់​នោះ បាន​កេណ្ឌ​ប្រជាជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ខេត្ត​កំពត ជា​ពិសេស​ប្រជាជន​ជម្លៀស​មក​ថ្មី​ឲ្យ​មក​លើក​ទំនប់​នេះ​ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​គោល​បំណង​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ និង​ទុក​ធ្វើ​ស្រែ​​ជាដើម។

ការ​កសាង​ទំនប់​ម្លិច​កាល​ជំនាន់​នោះ បាន​បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ឈឺ​បាក់​កម្លាំង និង​ស្លាប់​រាប់​ពាន់​ម៉ឺន​នាក់ ដោយ​ការ​បង្ខំ​ឲ្យ​រែក​ដី​លើក​ទំនប់​ឲ្យ​បាន​តាម​ផែនការ​កំណត់​របស់​អង្គការ ទាំង​មិន​មាន​របប​ហូប​ចុក​គ្រប់គ្រាន់ និង​មិន​មាន​ពេល​សម្រាក។

ទំនប់​ម្លិច បច្ចុប្បន្ន​បាន​ក្លាយ​ពី​ទីលាន​ទុក្ខ​​សោក ទៅ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ពេញ​និយម​មួយ មាន​ពលរដ្ឋ​ចូល​មក​ទស្សនា​មិន​ដាច់ ជា​ពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ ព្រោះ​មាន​ទីតាំង​នៅ​ជាប់​ជួរ​ភ្នំ​មាន​ទេសភាព​ស្រស់​បំព្រង និង​មាន​ទឹក​សម្រាប់​ងូត​កម្សាន្ត​​​ថ្លា​ត្រជាក់​ចិត្ត។

ទំនប់​ម្លិច​ត្រូវ​បាន​អ្នក​ស្រុក​រស់​នៅ​ជិត​ខាង និង​ជន​រងគ្រោះ​សល់​ពី​ស្លាប់​នៅ​ជំនាន់​នោះ បាន​អះអាង​ថា មាន​ទំហំ​ខ្នង​ទំនប់​ប្រមាណ​ជា ១០០​ម៉ែត្រ និង​មាន​បណ្ដោយ​ជិត ១​ពាន់​ម៉ែត្រ សាងសង់​ពី​ចង្កេះ​ភ្នំ​ម្ខាង​ទៅ​ចង្កេះ​​​ភ្នំ​ម្ខាង។

ទំនប់​ម្លិច មាន​ចម្ងាយ​ប្រមាណ​ជា ៩០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ នៅ​​ចន្លោះ​ព្រំ​ប្រទល់​ខេត្ត​តាកែវ និង​កំពត ដែល​អ្នក​ស្រុក​រស់នៅ​តំបន់​នោះ​និយម​ហៅ​ថា ភ្នំ​មេអំបៅ ឬ​ភ្នំ​នារាយណ៍ និង​ចុះ​ពី​ថ្នល់​ជាតិ​ប្រមាណ​ជា ២​ពាន់​ម៉ែត្រ ឆ្ពោះ​ទៅ​តំបន់​ជួរ​ភ្នំ៕

29/10/2026

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប សូមអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកម្មវិធី YEAC Annual Retreat & Connect 2026 ដើម្បីរួមគ្នាពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៧ ព្រមទាំងពង្រឹងសាមគ្គីភាព និងបង្កើតទំនាក់ទំនងកាន់តែរឹងមាំក្នុងសហគមន៍សហគ្រិន។

សកម្មភាពពិសេសៗក្នុងកម្មវិធី៖
🥾 ដើរផ្សងព្រេងតាមភ្នំ
🌿 ទស្សនាសហគមន៍ម្លេច
🍖 ជួបជុំ និងពិសាអាហារ
🔥 ពិភាក្សា និងផ្លាស់ប្តូរយោបល់ជុំវិញភ្នក់ភ្លើង
🧘 សមាធិពេលព្រឹក
🛶 ជិះទូកកាយ៉ាក់ និងសម្មកភាពផ្សេងៗទៀត

📅 កាលបរិច្ឆេទ៖ ថ្ងៃទី ២–៣ ខែវិច្ឆិកា ឆ្នាំ២០២៦
📍 ទីតាំង៖ The Safari Resort (ម្លេច) ខេត្តកំពត

កម្មវិធីនេះក៍ជាឪកាសដ៏មានតម្លៃសម្រាប់សមាជិកយើង រួមគ្នាចែករំលែកគំនិត បង្កើតទំនាក់ទំនង និងកសាងទស្សនវិស័យរួមសម្រាប់ការរីកចម្រើនរួមគ្នា។

📩 សម្រាប់ការចុះឈ្មោះចូលរួមនិងព័ត៍មានលម្អិត
សូមទាក់ទងតាមរយៈ៖
📱 Telegram៖ https://t.me/YEACKPK2024
🌐 គេហទំព័រ៖ https://yeackpk.org
☎️ លេខទូរស័ព្ទ៖ 016 941 159

27/10/2026
27/10/2026

រមណីយដ្ឋានធម្មជាតិម្លេច Mlech Adventure

Address

Trapeang Chheuteal Village, Chres Commune, Chumkiri District, Kampot
Sandaek
07201

Website

Alerts

Be the first to know and let us send you an email when Mlech - ម្លេច posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Hotel

Send a message to Mlech - ម្លេច:

Shortcuts

Share

Category

Nearby hotels