10/08/2026
🎓❤️ ចូលរួមចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តប្អូនៗសិស្សានុសិស្ស ក្នុងឱកាសប្រឡងបាក់ឌុប ឆ្នាំ២០២៦
ក្នុងឱកាសប្អូនៗសិស្សានុសិស្ស ចូលរួមប្រឡង មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ សណ្ឋាគារ ផល មានលាភ មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំ អាហារចំនួន ៣០០ ប្រអប់ និងទឹកសុទ្ធចំនួន ១០ កេស ជូនដល់ប្អូនៗសិស្សានុសិស្ស។
ការចែករំលែកតូចមួយនេះ គឺជាចំណែកមួយរបស់យើងខ្ញុំ ក្នុងការចូលរួម សម្រាលការចំណាយ និងផ្តល់កម្លាំងចិត្ត ដល់ប្អូនៗក្នុងដំណាក់កាលដ៏សំខាន់មួយនៃការសិក្សា។ ❤️
សណ្ឋាគារ ផល មានលាភ សូមជូនពរប្អូនៗសិស្សានុសិស្សទាំងអស់ ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ សូមឱ្យការខិតខំប្រឹងប្រែងរបស់ប្អូនៗ ទទួលបានលទ្ធផលដ៏ល្អប្រសើរ និងក្លាយជាជំហានថ្មីដ៏ស្រស់ស្អាតសម្រាប់អនាគត។ 🙏❤️
ផល មានលាភ — រួមចំណែកជាមួយសហគមន៍ ដើម្បីអនាគតរបស់យុវជន។
☎️ Phone: 096 777 8831
🌐 Telegram: 096 777 8831 https://t.me/phalmeanleaphotel
📍 Location: https://maps.app.goo.gl/bJVHBELTLkAQKzRZ9?g_st=ic
#សណ្ឋាគារផលមានលាភ